នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់នាយកដ្ឋាន ដោយមានការចូលរួមពី
កិច្ចប្រជុំ | កាលបរិច្ឆេទ: 15-Mar-2024
នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើផែនការការងារអភិវឌ្ឍស្ថាប័ននិងផ្ដោតសំខាន់លើរបៀបវារៈចំនួន ០៣ ដូចខាងក្រោម ៖
១.រៀបចំសេចក្ដីណែនាំស្ដីពីនីតិវិធីនៃការស្នើសុំតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការ កសហវ.
២.រៀបចំសេចក្ដីណែនាំស្ដីពីយន្តការនៃការបង្វែរបៀវត្សមន្ត្រីរាជការ
៣.រៀបចំប្រព័ន្ធគ្រប់គ្រងគុណវុឌ្ឍិមន្ត្រីរាជការ។