នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការអនុវត្តលិខិតបទដ្ឋាន
សេចក្តីជូនដំណឹង
|
កាលបរិច្ឆេទ: 30-Apr-2024
នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការអនុវត្តលិខិតបទដ្ឋាន និងគោលការណ៍ណែនាំនានាជូនមន្ត្រីបុគ្គលិកជាប់កិច្ចសន្យាប្រចាំឆ្នាំ២០២៤ ដែលបាននិងកំពុងបម្រើការងារតាមបណ្តាអគ្គនាយកដ្ឋាននិងអង្គភាពក្រោមឱវាទក្នុងទីស្តីការក្រសួង។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានបែងចែកជាពីរវេន គឺវេនព្រឹក និងរសៀល ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់បុគ្គលិកមន្ត្រីជាប់កិច្ចសន្យាទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវឥរិយាបថការងារល្អប្រពៃក្នុងនាមជាធនធានមនុស្សប្រកបដោយសក្តានុពលនិងផលិតភាពការងាររបស់ក្រសួង។ ការផ្សព្វផ្សាយផ្តោតសំខាន់លើរបៀបវារៈចំនួន ០៥ ដូចខាងក្រោម ៖
១. បទបង្ហាញលើទិដ្ឋភាពទូទៅរបស់ក្រសួង, អង្គការលេខនិងរចនាសម្ព័ន្ធ, អភិក្រមការងារ, ក្រមសីលធម៌, បទបញ្ជាផ្ទៃក្នុង និងដែនសមត្ថកិច្ចនៃការអនុវត្តមុខងារ
២.បទបង្ហាញពាក់ព័ន្ធការសុំច្បាប់ឈប់សម្រាក ការគ្រប់គ្រងវត្តមាន និងការអនុវត្តវិន័យសម្រាប់មន្ត្រីបុគ្គលិកជាប់កិច្ចសន្យា
៣. បទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីបុគ្គលិកជាប់កិច្ចសន្យាតាមបច្ចេកវិទ្យាព័ត៌មាន
៤. បទបង្ហាញអំពីយន្តការលើកទឹកចិត្ត សិទ្ធិ និងអត្ថប្រយោជន៍មន្ត្រីបុគ្គលិកជាប់កិច្ចសន្យា
៥. បទបង្ហាញអំពីនីតិវិធី និងបែបបទនៃការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាលពាក់ព័ន្ធសមត្ថកិច្ចអង្គភាពចំណុះក្រសួង។