នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
កិច្ចប្រជុំ | កាលបរិច្ឆេទ: 06-Feb-2025

នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាសម្អាតលើសេចក្តីព្រាងប្រកាសស្តីពីការក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិក-មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គលេខាធិការ និងមានការចូលរួមពីលោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងគោលបំណងធានាថាបុគ្គលិក-មន្ត្រីរាជការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ មានវិជ្ជាជីវៈ ឥរិយាបថល្អប្រពៃក្នុងនាមជាអ្នករាជការសាធារណៈ។