នារសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋាន ដោយមានការចូលរួម
កិច្ចប្រជុំ
|
កាលបរិច្ឆេទ: 25-Apr-2025
នារសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
០១.ការរៀបចំសិក្ខាសាលាស្ដីពី"ការផ្សារភ្ជាប់ការអនុវត្តក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល"
០២.ពិនិត្យ និងពិភាក្សាលើយន្តការពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រី និងការទំនាក់ទំនងប្រព័ន្ធគ្រប់គ្រងវត្តមានជាមួយក្រសួងមុខងារសាធារណៈ
០៣.បញ្ហាប្រឈម
០៤.ផ្សេងៗ។

















