នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោកប្រធាននាយកដ្ឋានបុគ្គលិក និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន
សកម្មភាពសង្គម | កាលបរិច្ឆេទ: 07-Apr-2025

នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោកប្រធាននាយកដ្ឋានបុគ្គលិក និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន,ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារនៃនាយកដ្ឋានបុគ្គលិក បានចូលរួមជាមួយ ឯកឧត្តមអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីនគរបាលការពារព្រំដែនគោក និងនាំយកអំណោយមួយចំនួនយកទៅប្រគល់ជូនកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៤ ចំណុះយោធភូមិភាគទី៤ និងកងវរសេនាតូចនគរបាលការពារព្រំដែកគោកលេខ ១០៥ ដែលកំពុងប្រចាំការនៅមុំ៣ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខនេះ។