នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង, លោកប្រធាននាយកដ្ឋានបុគ្គលិកបានអញ្ជេីញចូលរួមក្នុងពិធី
ឋានន្តរស័កនិងថ្នាក់ | កាលបរិច្ឆេទ: 08-Apr-2025

នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង, លោកប្រធាននាយកដ្ឋានបុគ្គលិកបានអញ្ជេីញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានរតនាគារខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមអមដំណេីរដោយ​លោកប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ ក្រោមអធិបតីភាពរបស់​ឯកឧត្តម គឹម ផល្លា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរតនាគារជាតិ ព្រមទាំងលោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, នាយករដ្ឋបាលខេត្ត, អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់, តំណាងសាខាគយ ពន្ធដារ រតនាគារខេត្ត និងមន្ត្រីរាជការនៃអង្គភាពជំនាញជុំវិញខេត្តមួយចំនួនទៀត