នាព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល. កសហវ) បាន
កិច្ចប្រជុំ | កាលបរិច្ឆេទ: 24-Jun-2024
នាព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល. កសហវ) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ ក.ស.ល ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារ ក.ស.ល លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធានប្រចាំការក្រុមការងារ ក.ស.ល លោកប្រធានលេខាធិការដ្ឋាន ក.ស.ល ព្រមទាំងលោកស្រីជាសមាជិក និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងពិនិត្យលើរបៀបវារៈដូចខាងក្រោម៖
០១.ការពិនិត្យកែសម្រួលលើសេចក្ដីព្រាកប្រកាស ៦១៦
០២.ផ្សេងៗ ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងន័យប្រមូលធាតុចូុល កែសម្រួលប្រកាស៦១៦ និងលិខិតបទដ្ឋានគតិយុត្តដ៏ទៃទៀតពាក់ព័ន្ធនឹងការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្តរបស់ក្រសួង។