នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ "តេជោសន្តិភាព" នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានលេខាធិការដ្ឋានក្រុមការងារកែ
កិច្ចប្រជុំ
|
កាលបរិច្ឆេទ: 19-Jul-2024
នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ "តេជោសន្តិភាព" នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានលេខាធិការដ្ឋានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមអម ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ និង ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការក្រសួង ព្រមទាំងមន្ត្រីជំនាញ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ លើ "ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន"។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.។