"ក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០២៤-២០២៨"
កិច្ចប្រជុំ | កាលបរិច្ឆេទ: 04-Jul-2024

"ក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០២៤-២០២៨"

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញឱ្យអនុវត្តនូវ "ក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០២៤-២០២៨" ដោយប្រកាសលេខ ៣៨៨ សហវ.ប្រក.អល ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលមានគោលបំណង "ធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង ប្រើប្រាស់ និងអភិវឌ្ឍន៍ធនធានមនុស្ស ឈានទៅកសាងមូលធនមនុស្សប្រកបដោយគុណវុឌ្ឍិ" ដោយអនុលោមតាមបាវចនាទាំង៣គឺ៖ "សមត្ថភាពនិងវិជ្ជាជីវៈ ស្មារតីសកម្មនិងបុរេសកម្ម និងភាពស្អាតស្អំនិងសុចរិតភាព" ។
ក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០២៤-២០២៨ អាចចាត់ទុកជាក្របខណ្ឌយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតា ឆន្ទៈមោះមុត និងប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍឧត្តមភាពស្ថាប័នដោយអនុលោមតាមអភិក្រម៤ត្រូវគឺ៖ "រើសត្រូវ បណ្ដុះបណ្ដាលត្រូវ ប្រើប្រាស់ត្រូវ និងទុកដាក់ត្រូវ"។