នាព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំលេខាធិការដ្ឋានក្រុមការងារកែទម្រង់រដ្ឋបាលក្រសួង ប្រជុំពិនិត្យលើសេចក្តីព្រាងមុខងាររួមរបស់ក្រសួង និងយន្តការស្រង់ ទិន្នន័យពាក់ព័ន្ធផ្សេងៗទៀតដែលត្រូវផ្តល់ជូនក្រសួងមុខងារសាធារណៈ នៅក្នុងកម្រិតបច្ចេកទេស ដើម្បីពិនិត្យលើកិច្ចការដែលត្រូវអនុវត្តបន្ត។