នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិក និងសហការី បានចូលរួមអម ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង
កិច្ចប្រជុំ | កាលបរិច្ឆេទ: 26-Jun-2024

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិក និងសហការី បានចូលរួមអម ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីទទួលជួបសំណេះសំណាលជាមួយសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ “កម្ពុជាក្នុងបេះដូងខ្ញុំ” និងសិស្សមន្ត្រីក្រមការជំនាន់ “ប្រជាជាតិជាចម្បង” នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ០៩រូប ដែលទើបបានបញ្ចប់ការសិក្សា និងត្រូវបានចាប់ប៉ុស្ដ៍មកបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំ និងចែករំលែកបទពិសោធន៍ការងារល្អៗដល់សិស្សមន្ត្រីទាំងអស់ ដែលនឹងក្លាយទៅជាមន្ត្រីរាជការនៅតាមបណ្តាអង្គភាពនានាក្រោមឱវាទក្រសួង ក្រោយពីបានធ្វើការបែងចែកប៉ុស្តិ៍សម្រាប់បំពេញការងាររួចរាល់។ ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ លើកទឹកចិត្តសិស្សមន្ត្រីទាំងអស់ ឱ្យខិតខំប្រើប្រាស់សមត្ថភាពបំពេញការងារឱ្យបានល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌មន្ត្រីរាជការ សំដៅគាំទ្រដល់ការអនុវត្តគោលបំណងគោលនយោបាយរបស់ក្រសួងឱ្យសម្រេចបានជោគជ័យ។