នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិកបានសម្របសម្រួលរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសស្ដីពីការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹង
កិច្ចប្រជុំ | កាលបរិច្ឆេទ: 10-Jun-2024
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិកបានសម្របសម្រួលរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសស្ដីពីការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញ ដើម្បីគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដល់មន្ត្រីរាជការសាខាពន្ធដារ រាជធានី-ខេត្ត ដែលមានតួនាទីត្រឹមមន្ត្រី ជាមួយក្រុមការងារតំណាងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកអគ្គនាយករង លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាកម្រិតបច្ចេកទេសសំខាន់លើរបៀបវារៈចំនួន ០៤ ដូចខាងក្រោម ៖
០១.កម្មវិធី និងប្រធានបទរបស់វគ្គបណ្ដុះបណ្ដាល
០២.កាលបរិច្ឆេទ និងទីកន្លែងរៀបចំ
០៣.ថវិកាគាំទ្រ
០៤.ផ្សេងៗ
ទន្ទឹមនេះកិច្ចប្រជុំពិភាក្សាក៏ជាផ្នែកមួយនៃឱកាសក្នុងកាអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលគំនិតនវានុវត្តន៍ ភាពជាអ្នកដឹកនាំ ការសិក្សាស្រាវជ្រាវថ្មីៗ និងការច្នៃប្រឌិតការអប់រំប្រកបដោយចីរភាព។