នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកអគ្គលេខាធិការរង និងជាប្រធានក្រុមការងារបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ (ក.ប.អ.ម.) បានដឹកនាំកិច្ចប្រជុំផ្ទៃ
កិច្ចប្រជុំ | កាលបរិច្ឆេទ: 19-Mar-2024

នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកអគ្គលេខាធិការរង និងជាប្រធានក្រុមការងារបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ (ក.ប.អ.ម.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្ដីពីការរៀបចំបោះពុម្ពនូវស្មាតកាតជូនមន្ត្រីរាជការក្រោមឱវាទកសហវ. ដោយមានការចូលរួមពីលោកប្រធាននាយកដ្ឋាន និងជាអនុប្រធានក្រុមការងារ ក.ប.អ.ម. លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការប្រភេទថ្មីជូនមន្ត្រីក្រោមឱវាទរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាពនាពេលខាងមុខ។