នាព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក ប៊ិន កក្តដា ប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញចូលរួមជួបប្រជុំជាមួយប្រតិភូ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងដឹកនាំដៅយ ឯកឧត្តមអគ្គលេខាធិការ មាស សុខសេនសាន្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង អនុលោមភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផ្ទៀងផ្ទាត់ជាក់ស្ដែងករណីចាំបាច់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីជួបពិភាក្សាជាបឋម និងផ្ដល់ឱកាសឱ្យតំណាងអង្គភាពពាក់ព័ន្ធមានមតិយោបល់ និងត្រៀមឯកសារនានាដែលជាតម្រូវការសវនកម្ម ក្នុងគោលដៅជួយសម្រួលដល់ការបំពេញបេសកកម្មរបស់ប្រតិភូសវនកម្មឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។