នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមការងារវិភាគ
កិច្ចប្រជុំ | កាលបរិច្ឆេទ: 24-Dec-2024

នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមការងារវិភាគមុខងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(កវម.កសហវ) បានចូលរួមអមជាមួយ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ កវម.កសហវ. និងឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងជាអនុប្រធានប្រចាំការនៃ កវម.កសហវ. ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ របស់ក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញពីវឌ្ឍនភាពការងារវិភាគមុខងារដោយឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ និងជាអនុប្រធានប្រចាំការនៃ កវម.កសហវ. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។