នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការផ្ដល់ធាតុចូលលើ តារាងឧបសម្ព័ន្ធនៃសេចក្ដីព្រាងសារាចរ ស្ដីពីការកំណត់ និងអនុវត្តមុខងាររបស់ក្រសួងស្ថាប័នចំណុះអង្គនីតិប្រតិបត្តិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវិភាគមុខងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.វ.ម កសហវ) ដោយមានការចូលរួមពី ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ និងជាអនុប្រធានប្រចាំនៃ ក.វ.ម និងតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទកសហវ.។ កិច្ចប្រជុំនេះមានគោលបំណងផ្ដល់នៅធាតុចូលបន្ថែមលើការកំណត់មុខងារភារកិច្ចនៃមុខងារគាំទ្រពាក់ព័ន្ធនិងការកំណត់មុខងារដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុក ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ នូវការពិនិត្យឡើងវិញ ការវិភាគមុខងារ រចនាសម្ព័ន្ធ និងពិនិត្យលើយន្ដការបន្ត មុនដាក់ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច ។