នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារពិនិត្យឡើងវិញលើរបាយការណ៍វឌ្ឍនភាពនិងការបំពេញទិន្នន័យ
កិច្ចប្រជុំ | កាលបរិច្ឆេទ: 20-Nov-2024

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារពិនិត្យឡើងវិញលើរបាយការណ៍វឌ្ឍនភាពនិងការបំពេញទិន្នន័យតាមតារាងឧបសម្ព័ន្ធ ស្ដីពីការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់កសហវ. ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវិភាគមុខងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.វ.ម កសហវ) ដោយមានការចូលរួមពី ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ និងជាអនុប្រធានប្រចាំនៃ ក.វ.ម លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាសមាជិកអចិន្ត្រៃយ៍ នៃ ក.វ.ម និងតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាល កសហវ.។ កិច្ចប្រជុំនេះមានគោលបំណងធានាបាននូវភាពគ្រប់ជ្រុងជ្រោយ នៃការអនុវត្តកិច្ចការងារពិនិត្យឡើងវីញនិងការវិភាគមុខងារ រចនាសម្ព័ន្ធ និងពិនិត្យលើយន្ដការបន្ត មុនដាក់ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច ។