នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់នាយកដ្ឋាន ដោយមានការចូលរួមពី
កិច្ចប្រជុំ | កាលបរិច្ឆេទ: 12-Nov-2024

នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ដើម្បីពិនិត្យ ពិភាក្សាលើផែនការសកម្មភាពការងារអភិវឌ្ឍស្ថាប័នឆ្នាំ២០២៥ ក្នុងគោលបំណងធានាធ្វើយ៉ាងណាឱ្យផែនការសកម្មភាពទាំងនោះមានភាពច្បាស់លាស់ ងាយស្រួលវាស់វែង , ប្រទាក់ក្រឡាជាមួយចក្ខុវិស័យរបស់ កសហវ. និង ចូលរួមអនុវត្តប្រកបដោយបរិយាប័ន្ន។