នាព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមអគ្គលេខាធិការ កសហវ. បានដឹកនាំកិច្ចប្រជុំពិនិត្យលើយន្តការគ្រប់គ្រងវត្តមានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកកិច្ចសន្យា ដោយមានការចូលរួមពី លោកប្រធាននាយកដ្ឋានបុគ្គលិក ព្រមទាំងលោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធមកពីបណ្តាអង្គភាពក្រោមឱវាទក្រសួងផ្សេងទៀត ក្នុងគោលបំណងធានាឱ្យបាននូវប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ និងតម្លាភាព នៃការអនវុត្តការគ្រប់គ្រងវត្តមានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកកិច្ចសន្យាតាមប្រព័ន្ធព័ត៌មានវិទ្យានៅតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសក្នុងទិសដៅពិនិត្យវាយតម្លៃលើការអនវុត្តការគ្រប់គ្រងវត្តមាននាពេលកន្លងមកផងដែរ។