នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤​ នៅសាលប្រជុំនៃសាខាពន្ធដារខេត្តសៀមរាប​ លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសង្គហៈមិត្តបុគ្គលិកមន្ត្រីរាជការ
សកម្មភាពសង្គម | កាលបរិច្ឆេទ: 12-Nov-2024

នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤​ នៅសាលប្រជុំនៃសាខាពន្ធដារខេត្តសៀមរាប​ លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសង្គហៈមិត្តបុគ្គលិកមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមអមដំណើរលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងលោកជំទាវ​ ទៅចែកជូននិវត្តជននៅក្នុងខេត្តសៀមរាប សរុបចំនួន ៦៤រូប ( ស្រី ១១រូប ) ដែលសកម្មភាពនេះបង្ហាញឱ្យឃើញនូវកាយវិការយកចិត្តទុក មិនអាចបំភ្លេចបានពីសំណាក់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់អតីតសហការីដែលធ្លាប់រួមការងារកន្លងមក។ កម្មវិធីនេះទទួលបានការសាទរយ៉ាងកក់ក្ដៅ និងសេចក្ដីរំភើបក្រៃលែងពីសំណាក់និវត្តជនទាំងអស់ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានផ្ដល់ឱកាស ដែលនេះជាលើកទី៣ហើយដែលនិវត្តជនទាំងអស់នៃខេត្តសៀមរាបបានជួបជុំគ្នា ថ្វីត្បិតតែពួកគាត់បានចូលនិវត្តន៍ពីការងារក៏ពិតមែន ប៉ុន្តែនៅតែរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ និងការយកចិត្តទុក្ខដាក់ដ៏កក់ក្ដៅជានិច្ចពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការផ្សេងទៀត។