នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ, លោកប្រធាននាយកដ្ឋានបុគ្គលិកបានអញ្ជេីញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សឹង រ៉េត អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមជាសហអធិបតីផងដែរពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានបុគ្គលិក ព្រមទាំងលោក លោកស្រីប្រធានមន្ទីរជំនាញជុំវិញខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, នាយករដ្ឋបាលខេត្ត, អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់, តំណាងសាខាគយ ពន្ធដារ រតនាគារខេត្ត និងមន្ត្រីរាជការនៃមន្ទីរជំនាញជុំវិញខេត្តសរុបចំនួន១៤០នាក់។