នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារពិនិត្យឡើងវិញលើរបាយការណ៍វឌ្ឍនភាពនិងការបំពេញទិន្នន័យតាមតារាងឧបសម្ព័ន្ធ ស្ដីពីការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់កសហវ. ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវិភាគមុខងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.វ.ម កសហវ) ដោយមានការចូលរួមពី ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ និងជាអនុប្រធានប្រចាំនៃ ក.វ.ម លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាសមាជិកអចិន្ត្រៃយ៍ នៃ ក.វ.ម ព្រមទាំងក្រុមការងារវិភាគមុខងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើសេចក្តីព្រាងរបាយការណ៍និងទម្រង់ឧបសម្ព័ន្ធនានា អោយបានកាន់តែគ្រប់ជ្រុងជ្រោយនិងល្អប្រសើរ។