នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,នាយកដ្ឋានបុគ្គលិកបានរៀបចំសម្របសម្រួលកម្មវិធីផ្សព្វផ្សាយស្តីពី “ការផ្សព្វផ្សាយចំណេះដឹងអំពីវិជ្ជាជីវៈសង្គ្រោះបឋម” ដោយមានការចូលរួមពីលោកអគ្គលេខាធិការរង លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធានការិយាល័យ និងលោក លោកស្រី ជាសមាជិក និងមន្ត្រីរាជការក្រោមឱវាទ។ កម្មវិធីផ្សប្វផ្សាយនេះមានគោលបំណង បញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់បន្ថែមទៀតទៅលើចំណេះដឹងអំពីការសង្គ្រោះបឋមឈានឆ្ពោះទៅដល់ គ្រួសារមួយមានអ្នកយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋម តាមយុទ្ធសាស្ត្រ ២០២១-២០៣០ ,ក្នុងឱកាសនោះដែរក្រុមការងារកាកបាទក្រហមកម្ពុជា បានអនុវត្ត និងពន្យល់លម្អិត ព្រមទាំងឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងទៅនឹងការសង្គ្រោះបឋម ដល់មន្ត្រីរាជការ កសហវ.៕