នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានកម្មសិក្សា អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិក បានទទួលជួបសំណេះសំណាលជាមួយសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១៤រូប ដើម្បីប្រគល់របាយការណ៍បញ្ចប់កម្មសិក្សា ដែលសិស្សមន្ត្រីបានចុះកម្មសិក្សានៅតាមបណ្ដាអង្គភាពក្រោមឱវាទក្រសួងនាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធាននាយកដ្ឋាន បានផ្តល់នូវអនុសាសន៍នានាមួយចំនួន ដល់សិស្សកម្មសិក្សា ដែលនឹងក្លាយខ្លួនជាមន្ត្រីនាពេលខាងមុខឱ្យបន្តខិតខំព្យាយាមបំពេញការងារជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈម្ចាស់ការ គោរពវិជ្ជាជីវៈជាមន្ត្រី មានប្រាស្រ័យទាក់ទងល្អ និងអនុវត្តការងារតាមឋានានុក្រម។