នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវកម្មវិធី MEF Profile ជំនាន់ទី២ ដែលអាចប្រើប្រាស់បានតាមរយៈ Smart Phone (iOS និង Android)
សេចក្តីជូនដំណឹង | កាលបរិច្ឆេទ: 18-Jul-2023

នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវកម្មវិធី MEF Profile ជំនាន់ទី២ ដែលអាចប្រើប្រាស់បានតាមរយៈ Smart Phone (iOS និង Android)  ដោយបានកែសម្រួល User Interface ថ្មី និងបំពាក់មុខងារបន្ថែម ដើម្បីបង្កលក្ខណៈងាយស្រួលជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងន័យប្រើប្រាស់ជាឧត្តមប្រយោជន៍នៃការបំពេញការងារ។ កម្មវិធីនេះអាចស្វែងរកបាននៅក្នុង AppStore និង PlayStore តាមរយៈពាក្យគន្លឹះ MEF Profile  ឬតាមរយៈតំណភ្ជាប់ https://mef-pd.net  ។ 

 

* សំគាល់៖ មុនពេលដំឡើងកម្មវិធី MEF Profile ជំនាន់ទី២ ត្រូវ Remove កម្មវិធី MEF Profile ចាស់ជាមុនសិន។  ក្នុងករណីមានបញ្ហាលើការប្រើប្រាស់សូមទំនាក់ទំនងក្នុង  Group Telegram “ក្រុមការងារផ្តល់សេវាបុគ្គលិក កសហវ” ឬទំនាក់ទំនងមកមន្ត្រីជំនាញ របស់នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ 

-លោកស្រី ពេជ កុសនី ទូរស័ព្ទលេខ 099 211288 (@kosanypech)

-លោក យឹម សំណាង ទូរស័ព្ទលេខ 070 800485 (@samnangy1)

សូមអរគុណ!