នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំជាមួយតំណាងសាកលវិទ្យាល័យ Rikkyo និងសាកលវិទ្យាល័យ Kobe នៃប្រទេសជប៉ុន តាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាព (Zoom) ដោយមានការសម្របសម្រួលពីការិយាល័យជប៉ុនប្រចាំកម្ពុជា (JICE)។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង រវាងសាកលវិទ្យាល័យដៃគូ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេក្ខជនជាមន្ត្រីរាជការបានដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុនតាមរយៈកម្មវិធី JDS ព្រមទាំងសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងជំនាញដែលមានតម្រូវការបណ្ដុះបណ្ដាលនៅប្រទេសជប៉ុនផងដែរ។