កិច្ចប្រជុំស្ដីពីផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមបែបព័ត៌មានវិទ្យា
កិច្ចប្រជុំ | កាលបរិច្ឆេទ: 26-Dec-2021

នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ, នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមបែបព័ត៌មានវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងទទួលបន្ទុក លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញ និងបុគ្គលិកមន្ត្រីរាជការទាំងអស់ នៃនាយកដ្ឋានបុគ្គលិក។ កិច្ចប្រជុំនេះមានគោលបំណងចម្បងដើម្បីផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមបែបព័ត៌មានវិទ្យារបស់នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនាយកដ្ឋានបានរៀបចំបង្កើតឡើង ព្រមទាំងធ្វើទំនើបកម្ម និងពង្រីកវិសាលភាពលើមុខងារប្រើប្រាស់ថ្មីៗមួយចំនួនបន្ថែមទៀត។ ជាមួយគ្នានេះ កិច្ចប្រជុំក៏មានគោលដៅពិនិត្យអំពីវឌ្ឍនភាព និងជួបពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនៃការអនុវត្តការងារបុគ្គលិកសម្រាប់ឆ្នាំ២០២១ ព្រមទាំងដើម្បីទទួលយកនូវឱវាទានុសាសន៍សំខាន់ៗមួយចំនួនពីឯកឧត្តមអគ្គលេខាធិការ និងឯកឧត្តមអគ្គលេខាធិការរង សម្រាប់ជាមគ្គុទ្ទេសន៍ក្នុងការកំណត់ដាក់ចេញនូវផែនការអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២២ ខាងមុខផងដែរ។

 

 

 

\