កិច្ចប្រជុំពិនិត្យលេីនីតិវិធីនៃ​រៀបចំកិច្ចការងារបុគ្គលិក​
កិច្ចប្រជុំ | កាលបរិច្ឆេទ: 19-Aug-2021

នាព្រឹកថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២១​ តាមរយៈប្រព័ន្ធសន្និសីទវីឌីអូ ZOOM, ​ លោកប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋាន​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំពិនិត្យលេីនីតិវិធីនៃ​រៀបចំកិច្ចការងារបុគ្គលិក​ ក្នុងគោលបំណងដេីម្បីសិក្សាអំពីតម្រូវការនិងបែបបទនៃការផ្តល់កិច្ចសហការ​ គាំទ្រលេីការសម្របសម្រួលទាក់ទងនឹងកិច្ចការងារបុគ្គលិក​ក្រសួង ដោយ​មានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងលោក​ លោកស្រីជាក្រុមការងារពាក់ព័ន្ធនៃនាយកដ្ឋានបុគ្គលិក​ អគ្គលេខាធិការដ្ឋាន​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។