យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរយៈពេល ១០ ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១
.............................................................................
ប្រតិបត្តិតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអនុវត្តតាមការចាត់តាំងរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងទទួលបញ្ជាការដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ និងឯកឧត្តមអគ្គលេខាធិការ, ក្រុមការងារជាមន្ត្រីរាជការនាយកដ្ឋានបុគ្គលិក និងនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានបានចូលរួមសហការជាមួយក្រុមការងារក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ទាំងផ្នែកបច្ចេកទេស និងរដ្ឋបាល តាមរយៈការរៀបចំ សម្របសម្រួល គាំទ្រ និងបែងចែកភារកិច្ចអនុវត្តទៅតាមក្រុមការងារជំនាញនានា ដូចជាការចុះបញ្ជីជាមុន និងបញ្ចូលទិន្នន័យមន្ត្រីចាក់វ៉ាក់សាំងទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការរៀបចំបញ្ជីឈ្មោះ កាលវិភាគ និងពិនិត្យផ្ទៀងផ្ទាត់ស្ថិតិមន្ត្រីតាមបណ្ដាអង្គភាពដែលត្រូវចាក់វ៉ាក់សាំង, ការបោះពុម្ពប័ណ្ណចាក់វ៉ាក់សាំង ព្រមទាំងការសម្របសម្រួលកិច្ចការរដ្ឋបាលពាក់ព័ន្ធនានា សំដៅធានាដល់កិច្ចដំណើរការប្រព្រឹត្តទៅអាចប្រព្រឹត្តទៅដោយរលូន រហ័ស មានសណ្តាប់ធ្នាប់ និងទទួលលទ្ធផលល្អប្រសើរ។