ពិធីតែងតាំងប្រធានរតនាគារនៅខេត្តប៉ៃលិន
បេសកកម្ម | កាលបរិច្ឆេទ: 02-Jun-2021

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តប៉ៃលិន, ឯកឧត្តមអគ្គលេខាធិការរង និងលោកប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីប្រកាសតែងតាំង និងចូលកាន់តំណែងលោកប្រធានរតនាគារខេត្តប៉ៃលិន ក្រោមអធិបតីភាពរបស់ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោកជុំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត , ប្រធានអង្គភាពមន្ទីរជំនាញជុំវិញខេត្ត , កងកម្លាំងប្រដាប់អាវុធ និងអង្គភាពថ្នាក់មូលដ្ឋានក្នុងក្រុងប៉ៃលិន