នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , ដោយអនុវត្តតាមផែនការសកម្មភាពឆ្នាំ២០២១ ដែលបានគ្រោង លោកប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន កសហវ. បានជួបប្រជុំពិភាក្សាជាមួយលោកប្រធាននាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពីដំណើរការនៃការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន និងសហការី។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពន្លឿនលើកិច្ចដំណើរការនៃការរៀបចំវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ ២០១៨ និង២០១៩ ផងដែរ។