នារសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិកនិងសហការី បានចូលរួមចែករំលែកបទពិសោធន៍ជូនតំណាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន
អត្ថប្រយោជន៍ | កាលបរិច្ឆេទ: 10-Sep-2024

នារសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិកនិងសហការី បានចូលរួមចែករំលែកបទពិសោធន៍ជូនតំណាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ស្ដីពីការគ្រប់គ្រងមន្ត្រី និងបុគ្គលិក និងការអនុវត្តតួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន អ.ស.ហ។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យពិភាក្សាលើការរៀបចំគោលការណ៍គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ក្នុងគោលបំណងធានាបាននូវការផ្ដល់សិទ្ធិ និងអត្ថប្រយោជន៍ដល់មន្ត្រីរាជការ និងបុគ្គលិកក៏ដូចជាធានាបាននូវការបំពេញតួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន អសហ ឱ្យបានពេញលេញនិងគ្រប់ជ្រុងជ្រោយក្នុងនាមជាសេនាធិការរបស់អាជ្ញាធរសេវាហិញ្ញវត្ថុមិនមែនធនាគារ។