នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ, ក្រុមការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.វ.ម) បានរៀបចំប្រជុំពិនិត្យពិភាក្សាលើការបំពេញទិន្នន័យ និងទម្រង់ឧបសម្ព័ន្ធនៃការពិនិត្យឡើងវិញ និងការវិភាគមុខងងាររបស់បណ្ដាអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួង ក្រោមការដឹកនាំរបស់ ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានប្រចាំការ ក.វ.ម អមដោយលោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.រ.ស.កសហវ.) ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងគ្រប់បណ្ដាអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្ដល់ធាតុចូលក្នុងការបំពេញ ពុម្ពតារាងវិភាគមុខងារក្រសួង ដោយមានការចូលរួមពីលោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានបុគ្គលិក លោកប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងមន្ត្រីបង្គោលទទួលបន្ទុកវិភាគមុខងារនៅតាមបណ្ដាអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។