នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារពិនិត្យឡើងវិញនិងការវិភាគមុខងារ ដឹកនាំដោយ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវិភាគមុខងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួង ដែលជាសមាសភាពក្រុមការងារវិភាគមុខងារក្រសួងសេដ្ខកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងលោក លោកស្រីតំណាងក្រសួងមុខងារសាធារណៈ ទទួលបន្ទុកការងារពិនិត្យឡើងវិញ និងវិភាគមុខងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសនៃគ្រប់អង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។