នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយនាយកដ្ឋានបុគ្គលិកលើសេចក្ដីព្រាង និងប្រកាសស្ដីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិកមន្ត្រីរាជការ ដោយមានការចូលរួមពីលោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់បុគ្គលិកមន្ត្រីរាជការឱ្យប្រកាន់ខ្ជាប់នូវឥរិយាបថការងារល្អប្រពៃក្នុងនាមជាធនធានមនុស្សប្រកបដោយសក្តានុពលនិងផលិតភាពការងាររបស់ក្រសួង និងផ្ដោតសំខាន់លើអភិក្រមការងារ, ក្រមសីលធម៌, បទបញ្ជាផ្ទៃក្នុង និងដែនសមត្ថកិច្ចនៃការអនុវត្តមុខងារ។