នាព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំលើការរៀបចំផ្ដល់ប័ណ្ណសរសើរថ្មីជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី លោក លោកស្រីអគ្គលេខាធិការរង លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធានមន្ទីររាជធានី-ខេត្ត លោក លោកស្រីប្រធានការិយាល័យ ព្រមទាំងលោក លោកស្រីជាសមាជិក និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាដើម្បីជំរុញលើការអនុវត្តប្រកាសស្តីពីការបង្កើតគណៈកម្មការវាយតម្លៃលក្ខណសម្បតិ្ត និងផ្តល់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព សមធម៌ជូនមន្ត្រីរាជការ មន្ត្រី-បុគ្គលិកជាប់កិច្ចសន្យាផ្សារភ្ជាប់ទៅនឹងសមិទ្ធកម្មក្នុងគោលដៅអភិវឌ្ឍស្ថាប័ន និងក្នុងន័យឆ្លើយតបឱ្យទាន់ពេលវេលានឹងតម្រូវការរបស់បណ្ដាអង្គភាពធានាបាននៅភាពគ្រប់ជ្រុងជ្រោយលើយន្តការនៃការផ្ដល់ការលើកទឹកចិត្តមិនមែនហិរញ្ញវត្ថុជូនបុគ្គលិកមន្ត្រីរាជការក្រោមឱវាទក្រសួង។