នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល.) បានដឹកនាំកិច្ច
កិច្ចប្រជុំ
|
កាលបរិច្ឆេទ: 22-Apr-2024
នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ ក.ស.ល ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារ ក.ស.ល លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធានប្រចាំការក្រុមការងារ ក.ស.ល លោកប្រធានលេខាធិការដ្ឋាន ក.ស.ល ព្រមទាំងលោក លោកស្រីជាសមាជិក និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាកម្រិតបច្ចេកទេសសំខាន់លើរបៀបវារៈចំនួន ០៣ ដូចខាងក្រោម ៖
០១.ពិនិត្យរបាយការណ៍សមិទ្ធកម្មមុខងារផែនការគម្រោងការងារអភិវឌ្ឍស្ថាប័នត្រីមាសទី១ ឆ្នាំ២០២៤
០២.ពិនិត្យស្ថានភាពគណនីប្រាក់រង្វាន់និងការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត
០៣.សេចក្ដីព្រាងការកែសម្រួលប្រកាស ៦១៦។