នាព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត
កិច្ចប្រជុំ | កាលបរិច្ឆេទ: 23-Jan-2024

នាព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល. កសហវ) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ ក.ស.ល ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារ ក.ស.ល លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធានប្រចាំការក្រុមការងារ ក.ស.ល លោកប្រធានលេខាធិការដ្ឋាន ក.ស.ល ព្រមទាំងលោកស្រីជាសមាជិក និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណង ដើម្បីពិនិត្យរបាយការណ៍វាយតម្លៃសមិទ្ធកម្មប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងគម្រោងផែនការប្រចាំឆ្នាំ២០២៤ របស់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។