នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យតំណាងសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា លោកអគ្គលេខាធិការរង និងលោកប្រធាននាយកដ្ឋានបុគ្គលិក
កិច្ចប្រជុំ | កាលបរិច្ឆេទ: 13-Nov-2023
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យតំណាងសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា លោកអគ្គលេខាធិការរង និងលោកប្រធាននាយកដ្ឋានបុគ្គលិក អមដោយលោកប្រធានការិយាល័យ លោក លោកស្រីមន្ត្រីជំនាញនៃនាយកដ្ឋានបុគ្គលិក បានជួបពិភាក្សាកាងារជាមួយតំណាងសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា និងជំនាញការបរទេសដើម្បីពិភាក្សាប្រមូលធាតុចូល លើការរៀបចំរបាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ និងការពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈ ដោយផ្តោតលើប្រធានសំខាន់ចំនួន០៣ រួមមាន :
១.តម្រូវការ នៃការធ្វើសមាហរណកម្មការកសាងសមត្ថភាពនៅក្នុងការគ្រប់គ្រងធនធានមនុស្ស ដែលរួមមានការជ្រើសរើសបុគ្គលិក-មន្ត្រីរាជការ និងការអភិវឌ្ឍអាជីពក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២. ការពិភាក្សាពីបញ្ហាប្រឈមក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍសមត្ថភាពបុគ្គលិកមន្ត្រីរាជការ
៣. កាលានុវត្តភាពផ្សេងៗ ក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។