នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិក និងសហការី បានជួបប្រជុំពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Yougesh Khatri (Academic Director of Nanyang Fellows MBA Program) និងក្រុមការងារតំណាងសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (Nanyang Technological University, NTU) នៃប្រទេសសិង្ហបុរី។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាកម្រិតបច្ចេកទេសបន្ថែម ជាពិសេសការពិនិត្យគុណវុឌ្ឍនៃការជ្រើសរើសមន្ត្រីរាជការជាបេក្ខភាពអាហារូបករណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅសិក្សាថ្នាក់អនុបណ្ឌិតនៅ NTU។ ទន្ទឹមនេះ កិច្ចពិភាក្សាក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចសហការ និងការបង្កើនទំនាក់ទំនងរវាង NTU និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពិភាក្សាពាក់ព័ន្ធនឹងគម្រោងផ្សេងៗ ដូចជាការបង្កើតនូវកម្មវិធីវប្បធម៌ ការផ្តល់អាហារូបករណ៍ ដែលជាឱកាសក្នុងកាអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលគំនិតនវានុវត្តន៍ ភាពជាអ្នកដឹកនាំ ការសិក្សាស្រាវជ្រាវថ្មីៗ និងការច្នៃប្រឌិតការអប់រំប្រកបដោយចីរភាព។