សកម្មភាពក្រុមការងារនាយកដ្ឋានបុគ្គលិកចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធមុខងារភារកិច្ចមន្ត្រីរាជការ ការគ្រប់គ្រង និងការប្រើប្រាស់បុគ្គលិកមន្ត្រីរាជការ ពិនិត្យការវាយតម្លៃសមិទ្ធកម្មមន្ត្រីរាជការ និងផ្សព្វផ្សាយណែនាំ អនុវត្តលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ ពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិកនៅតាមបណ្ដាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមមាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាខាពន្ធដារ សាខាគយនិងរដ្ឋាករកម្ពុជា និងរតនាគាររាជធានី-ខេត្ត ។ ទន្ទឹមនេះ ក្រុមការងារក៏បានចុះទៅបំពាក់ស្លាក Attendance QR និងណែនាំការអនុវត្តស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធី MEF Profile ជំនួសឱ្យការចុះហត្ថលេខាដោយដៃ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង, ខេត្តព្រះវិហារ និងខេត្តសៀមរាប។