សកម្មភាពក្រុមការងារនាយកដ្ឋានបុគ្គលិក ចុះផ្សព្វផ្សាយអំពីការពង្រីកវិសាលភាពលើការអនុវត្ត
កិច្ចប្រជុំ | កាលបរិច្ឆេទ: 09-Aug-2023

សកម្មភាពក្រុមការងារនាយកដ្ឋានបុគ្គលិក ចុះផ្សព្វផ្សាយអំពីការពង្រីកវិសាលភាពលើការអនុវត្ត “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ​តាមបច្ចេកវិទ្យាព័ត៌មាន” នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្នុង​គោលបំណងធ្វើទំនើបកម្មកិច្ចការ​គ្រប់គ្រងបុគ្គលិកមន្ត្រីរាជការនៅអង្គភាពថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួង សំដៅជំរុញការគ្រប់គ្រងវត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិទាំងស្រុង តាមរយៈកម្មវិធី MEF Profile ជំនួសឱ្យការចុះហត្ថលេខាដោយដៃ ព្រមទាំងធានាប្រសិទ្ធភាពនៃវិធានការគ្រប់គ្រងវិន័យមន្ត្រីរាជការ ប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និង​ផលិតភាពការងារ។