នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង,ឯកឧត្តមអគ្គលេខាធិការក្រសួង និងជាប្រធានក្រុមការងារ វាយតម្លៃសមិទ្ធកម្ម
កិច្ចប្រជុំ | កាលបរិច្ឆេទ: 09-Feb-2023

នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង,ឯកឧត្តមអគ្គលេខាធិការក្រសួង និងជាប្រធានក្រុមការងារ វាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្តនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ល.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ ក.ស.ល ដោយមានការចូលរួមពីលោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធានក្រុមការងារ លោក លោកស្រីជាសមាជិក ក.ស.ល. និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃរបាយការណ៍វាយតម្លៃសមិទ្ធកម្មការងារក្រៅកែទម្រង់ហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣ របស់បណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។