នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីឌីអូ ZOOM, លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានអនុគណៈកម្មការទទួលពាក្យប្រលង បានសម្របសម្រួលដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសដេីម្បីពិនិត្យនិងបញ្ចប់លេីការរៀបចំនីតិវិធីនៃការទទួលពាក្យប្រឡងតាមអនឡាញ ក្នុងក្របខណ្ឌប្រជែងជ្រេីសរេីសបេក្ខជនជាមន្ត្រីរាជការចូលបម្រេីការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សំដៅគាំទ្រ និងធានាដល់ដំណេីរការនៃការទទួលពាក្យ ប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព និងគោរពបាននូវវិធានការសុខាភិបាលឱ្យបានជាអតិបរមា។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់អនុគណៈកម្មការទទួលពាក្យនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក លោកស្រីជាក្រុមការងារពាក់ព័ន្ធនៃនាយកដ្ឋានបុគ្គលិក អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។