លោកប្រធាននាយកដ្ឋានបុគ្គលិកនិងជាអនុប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្មនិងផ្តល់ការលើកទឹកចិត្ត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសល.កសហវ) និងសហការី តំណាងឯកឧត្តមអគ្គលេខាធិការ និងជាប្រធាន កសល.កសហវ បានរៀបចំកិច្ចប្រជុំជាមួយតំណាងអង្គភាព/គម្រោងពាក់ព័ន្ធម្តងមួយៗ ដើម្បីពិនិត្យពិភាក្សាលើការរៀបចំផែនការលើកទឹកចិត្តមុខងារអភិវឌ្ឍស្ថាប័នប្រចាំឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលម្អិតទៅលើការរៀបចំនិងគ្រោងផែនការសកម្មភាពអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាពនៃការជំរុញល្បឿននៃការអនុវត្តមុខងារឱ្យមានសមិទ្ធកម្មខ្ពស់ និងផលិតភាព ព្រមទាំងធានាដល់ការរៀបចំ សម្អាត និងសម្រួច សូចនាករសមិទ្ធកម្មគន្លឹះប្រចាំត្រីមាស ប្រកបដោយភាពជាក់លាក់ ទាន់ពេលវេលា ងាយស្រួលវាស់វែង និងវាយតម្លៃ សំដៅដល់ការបម្រើដល់គោលនយោបាយក្រសួងឱ្យសម្រេចបានលទ្ធផលតាមការគ្រោងទុក។