នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមរដ្ឋលេខាធិការបានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Gary Ward (General Manager Engagement)
កិច្ចប្រជុំ
|
កាលបរិច្ឆេទ: 09-Apr-2024
នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមរដ្ឋលេខាធិការបានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Gary Ward (General Manager Engagement) និងក្រុមការងារតំណាង Wellington Uni-Professional នៃសាកលវិទ្យាល័យ Victoria University of Wellington នៃប្រទេសនូវែលសេឡង់ ដោយមានការចូលរួមពីលោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានបុគ្គលិក និងសហការី ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាកម្រិតបច្ចេកទេសសំខាន់លើរបៀបវារៈចំនួន ០៥ ដូចខាងក្រោម ៖
០១.ទស្សនៈរបស់ក្រសួងពាក់ព័ន្ធទៅលើកម្មវិធីELTO
០២.អត្តប្រយោជន៍ដែលអ្នកចូលរួម បានទទួលពីកម្មវិធី ELTO ដូចជាជំនាញ និងឱកាសថ្មីៗ
០៣.នីតិវិធីដំណើការជ្រើសរើសមន្ត្រីក្នុងក្រសួង
០៤.មតិយោបល់ បទពិសោធន៍ដែលទទួលបាន និងអនុសាសន៍ដើម្បីកែលម្អកម្មវិធី ELTO
០៥.វិស័យអាទិភាពរបស់ក្រសួងក្នុងរយៈពេលបីឆ្នាំខាងមុខ និងកម្មវិធី ELTO ដែលអាចគាំទ្រចំទិសដៅរបស់ក្រសួង។ ទន្ទឹមនេះ កិច្ចប្រជុំពិភាក្សាក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចសហការ និងការបង្កើនទំនាក់ទំនងរវាង Victoria University of Wellington និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពិភាក្សាពាក់ព័ន្ធនឹងគម្រោងផ្សេងៗ ដូចជា ការផ្តល់អាហារូបករណ៍ ដែលជាឱកាសក្នុងកាអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលគំនិតនវានុវត្តន៍ ភាពជាអ្នកដឹកនាំ ការសិក្សាស្រាវជ្រាវថ្មីៗ និងការច្នៃប្រឌិតការអប់រំប្រកបដោយចីរភាព។