នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលនៃការអនុវត្តការងារគ្រប់គ្រងត្រួតពិនិត្យមន្ត្រីរាជការ កសហវ. ប្រចាំឆ្នាំ២០២៣ ដើម្បីឱ្យការគ្រប់គ្រងបុគ្គលិកប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងតម្លាភាព មុនដាក់ជូនថ្នាកដឹកនាំពិនិត្យ។