នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០២៤-២០២៨ ដោយមានការចូលរួមពីលោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានបុគ្គលិក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាបាននូវភាពគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងការកសាងសម្ថភាពមន្ត្រីប្រកបដោយគុណវុឌ្ឍិ ដែលអាចឆ្លើយតបបានទាន់ពេលវេលាទៅនិងចក្ខុវិស័យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។