នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ លោកប្រធាននាយកដ្ឋានបុគ្គលិកអមដោយលោក លោកស្រី ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកនាំកិច្ចុប្រជុំ ពិនិត្យពិភាក្សាលើកិច្ចការងារផ្សព្វផ្សាយណែនាំ អនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិក ។ ទន្ទឹមនេះ ក្រុមការងារក៏បានចុះទៅបំពាក់ស្លាក Attendance QR និងណែនាំការអនុវត្តស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធី MEF Profile ជំនួសឱ្យការចុះហត្ថលេខាដោយដៃសំដៅធ្វើទំនើបកម្មយន្តការគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការកាន់តែប្រសើរល្អបន្ថែមទៀត ។