នាព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល. កសហវ) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ
កិច្ចប្រជុំ | កាលបរិច្ឆេទ: 12-Feb-2024

នាព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល. កសហវ) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ ក.ស.ល ដោយមានការចូលរួមពី លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធានប្រចាំការក្រុមការងារ ក.ស.ល លោកប្រធានលេខាធិការដ្ឋាន ក.ស.ល ព្រមទាំងលោក លោកស្រីជាសមាជិក និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណង ពិនិត្យសម្អាត និងសម្រេចផែនការគម្រោងការងារអភិវឌ្ឍស្ថាប័នឆ្នាំ២០២៤ របស់បណ្ដាអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មុននឹងដាក់ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ពិនិត្យ និង អនុម័ត។